
ប្រធានរដ្ឋ Tran Dai Quang ចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ ភូមីបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រថៃ នៅស្ថានឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហាណូយ។ ក្នុងឱកាសនោះ ប្រធានរដ្ឋ លោក Tran Dai Quang សរសេរនៅលើសៀវភៅ សម្ដែងមរណទុក្ខថា៖ “សូមសម្ដែងនូវសមានចិត្ត យ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់ នៃប្រទេសថៃ ។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជានិច្ចកាលគោរព មនោសញ្ជេតនាដ៏ល្អ ដែលព្រះមហាក្សត្រលៃទុក សំរាប់ប្រជាជនវៀតណាម ក៏ដូចជាការរួមវិភាគទានរបស់ព្រះមហាក្សត្រចំពោះទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងថៃ៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម