ព័ត៌មាន

ប្រធានរដ្ឋ លោកTran Dai Quang ជួបសន្ទនាជាមួយប្រធានមជ្ឈមណ្ឌលជាតិ APEC អាមេរិក


ប្រធានរដ្ឋ លោកTran Dai Quang ជួបសន្ទនាជាមួយប្រធានមជ្ឈមណ្ឌលជាតិ APEC អាមេរិក

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក ​Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយលោកស្រី Monica Whaley ប្រធានមជ្ឈ​មណ្ឌលជាតិ APEC អាមេរិក។​ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមស្វាគមន៍ការផ្តើមគំនិតរបស់សហគមន៍អាជីវករ ​សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគក្នុងតំបន់ បង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពរបស់​សហគ្រាស។ ដូច្នេះ វៀតណាមនឹងរៀបចំ​ព្រឹត្តិការណ៍ជាច្រើននៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រី និងកិច្ច​ប្រជុំមន្ត្រីជាន់​ខ្ពស់ APEC ដើម្បីសហគ្រាសចូលរួមនិងលោកប្រធានរដ្ឋមានគោល​បំណង​ថា​៖​ មជ្ឈ​មណ្ឌល​​​ជាតិ APEC អាមេរិក និងសហគ្រាសអាមេរិកផ្សេងៗចូលរួមយ៉ាង​សកម្ម។

រីឯ ចែករំលែកអំពីបណ្ដាអាទិភាពក្នុងឆ្នាំ APEC ២០១៧ លោកស្រី Monica Whaley បានចាត់ទុកថា៖សន្និសីទកំពូលអង្គភាពអាជីវកម្ម (CEO Summit) ជាព្រឹត្តិការណ៍សំខាន់ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីមជ្ឈដ្ឋាន​អាជីវករ ចំពោះខឿនសេដ្ឋកិច្ចជាសមាជិកនានា។ លោកស្រី Monica Whaley ​បាន​អោយដឹងថា៖​ រួម
ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧតប្ថម្ភ​រៀបចំ​ព្រឹត្តិការណ៍ CEO Summit​ ២០១៧​ នេះ​ មជ្ឈមណ្ឌល​ជាតិ APEC អាមេរិក ​ក៏កំពុង​បង្កើតផែនការអញ្ជើញអាជីវករនានាចូលរួម CEO Summit ២០១៧​ នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top