
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន
General Electric (GE) អាមេរិកលោក Jeffey Immelt
នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន General Electric (GE) អាមេរិក លោក Jeffey Immelt ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជាមួយអាមេរិកតាមទិសជាក់ស្តែង ស្ថិរភាពនិងយូរអង្វែង។ លោក ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិទូលាយ និងចូលរួមកាន់តែស៊ីជម្រៅទៅក្នុងសម្ព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ លោក Tran Dai Quang បានស្នើឲ្យ GE រួមទាំង សហគ្រាសអាមេរិកនានា បន្តផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារវៀតណាមនិង ជម្រុញរដ្ឋាភិបាលអាមេរិកឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មមានផលប្រយោជន៍រួមជាមួយវៀតណាម រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគី។
រីឯខ្លួនវិញ លោក Jeffey Immelt មានបំណងសហប្រតិបត្តិការជាមួយដៃគូវៀតណាមលើវិស័យឧបត្ថម្ភទុន វិនិយោគទៅក្នុងបច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍន៍រចនាសម្ព័ន្ធជាដើម៕
តាម VOV5-វិទ្យុសម្លេងវៀតណាម