ក្នុងថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ សមាជិកសភាចូលរូមសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានផ្ទៀងស្តាប់នូវរបាយការណ៍អាណត្តិ៥ឆ្នាំ របស់ថ្នាក់ ដឹកនាំកំពូលដែលក្នុងនោះមានរបាយការណ៍ របស់ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung និងប្រធានរដ្ឋសភាលោក Nguyen Sinh Hung ។ សម័យប្រជុំនេះត្រូវបានផ្សាយ លើវិទ្យុសម្លេងនិងលើកញ្ជក់ទូរទស្សន៍ជាតិផ្ទាល់។
ក្នុងរបាយការណ៍អាណត្តិរដ្ឋសភានីតិកាលទី១៣ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា រយៈពេល៥ឆ្នាំកន្លងទៅ រដ្ឋសភានិងស្ថាប័ន នានារបស់រដ្ឋសភាបានអនុវត្តនូវការងារជាច្រើន រួមចំណែកនាំប្រទេសជាតិឆ្លង ផុតរាល់ការលំបាក និងបន្តជម្រុញការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ។ ស្តីពីមុខងារបង្កើត រដ្ឋធម្មនុញ្ញនិងការងារតាក់តែងច្បាប់ គឺរដ្ឋសភាទទួលបានលទ្ធ ផលលិចធ្លោ សំខាន់ជាច្រើន ឆ្លើយតបនឹងតម្រូវការ នៃជីវភាពរស់នៅជាក់ស្តែង។ រួមជាមួយការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣នោះ រដ្ឋសភានីតិកាលទី១៣ក៏បាន ពិនិត្យ ធ្វើវិសោធនកម្មបំពេញបន្ថែមនិងផ្សព្វផ្សាយ ក្រមច្បាប់ថ្មីជាច្រើន សម្រេចជាសារវ័ន្តនូវប្រព័នច្បាប់ ស្តីពីការកសាងនីតិរដ្ឋសង្គមនិយម យន្តការ សេដ្ឋកិច្ចទីផ្សារ ច្បាប់ស្តីពីសិទ្ធិមនុស្ស សិទ្ធិនិងកាត្វាពកិច្ចជាសារវ័ន្ត របស់ពលរដ្ឋសេរីភាពប្រជាធិបតេយ្យសម្រាប់ប្រជាជន។

ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រាយការណ៍
នៅសម័យប្រជុំ
រដ្ឋសភានីតិកាលទី១៣ ក៏បានគូសសញ្ញាក្នុងការអនុវត្តតួនាទីសម្រេចរាល់ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិខណៈដែលផ្សព្វផ្សាយ នូវសេចក្តីសម្រេចចិត្ត សំខាន់ៗស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖
“ក្នុងលក្ខណៈដែលខឿនសេដ្ឋកិច្ចមានការលំបាកនោះ រដ្ឋសភាបានមាន សេចក្តីសម្រេចព្រមៗគ្នាជាច្រើន សំដៅទប់ទល់បន្ទាន់ អនុវត្តគោលនយោបាយរូបីវត្ថុ និងគោលនយោបាយសារពើពន្ធម៉ត់ចត់ ប្តេជ្ញាធានាសន្តិសុខហិរញ្ញវត្ថុ ជាតិរក្សាម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខសង្គម ។ សេចក្តីសម្រេចចិត្តជាច្រើនបានដោះស្រាយ បន្ទាន់រាល់ការជំពាក់ជំពិនក្នុង ជីវភាពរស់នៅ ដូចជាកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្រ និងដំឡើងប្រាក់ បៀវត្សសម្រាប់មុខសញ្ញាទទួលប្រាក់ ខែពីថវិការរដ្ឋប៉ុន្តែនៅជួបការលំបាកជាដើម”។
សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមាន ការផ្លាស់ប្តូរជាច្រើនពីមជ្ឈឹមរហូត ទៅដល់មូលដ្ឋាន។ អាណត្តិរដ្ឋសភានីតិកាលទី១៣ ក៏បានគូសសញ្ញាប្រវត្តិសាស្ត្រ មួយខណៈដែលជាលើកដំបូងរដ្ឋសភាបានអនុវត្តការយកសន្លឹកឆ្នោតទំនុកទុក ចិត្តចំពោះមុខដំណេងដោយរដ្ឋសភាជ្រើសរើសនិងអនុម័ត។ លោក Nguyen Sinh Hung បានវាយតម្លៃថា៖
“សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើន បង្កើតឡើង នូវបម្រែបម្រួលយ៉ាងខ្លាំងក្លាក្នុងសម្មភាពរបស់ក្បាលមាស៊ីនរដ្ឋ ពីមជ្ឈឹមទៅដល់តំបន់។ តាមរយៈការឃ្លាំមើលនេះ រាល់កំហិត ភាពអន់ខ្សោយក្នុងការគ្រប់ គ្រងរបស់ស្ថាប័នគ្រប់ជាន់ថា្នក់ ត្រូវបានរកឃើញនិងដោះស្រាយបន្ទាន់ បង្កើតនូវឥទ្ធិពលវិជ្ជមានក្នុងសង្គម ពីនោះ ពង្រឹងជំនឿជាក់របស់ប្រជាជនទៅលើការ ដឹកនាំរបស់បក្សនិងការងារគ្រប់គ្រងរបស់រដ្ឋ”។

នាយករដ្ឋមន្ត្រូរដ្ឋាភិបាល Nguyen Tan Dung រាយការណ៍
នៅក្នុងសម័យប្រជុំ
រាយការណ៍ចំពោះមុខរដ្ឋសភាអំពីអាណត្តិ៥ឆ្នាំកន្លងទៅ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានរំលឹកឡើងវិញនូវលទ្ធផល ដែលរដ្ឋាភិបាលទទួល បានក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្មអន្តរជាតិ។ រដ្ឋា ភិបាលក៏បានសកម្មក្នុងការអនុវត្ត និងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការអនុវត្តសេចក្តីសម្រេចិត្តមជ្ឈឹម ស្តីពីការអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាម និងសេចក្តីសម្រេចចិត្ត ស្តីពីគោលនយោបាយសង្គម។ ស្តីពីការងារទំនាក់ទំនង កិច្ចការបរទេសនិងធ្វើសមាហរណកម្មសេដ្ឋកិច្ច រដ្ឋាភិបាល នាយករដ្ឋមន្ត្រីបាន ដាក់សំណើរជាមួយបក្ស រដ្ឋសភានូវសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីបញ្ហានេះ ជាពិសេសគឺច្បាប់សមុទ្រវៀតណាមនិងសេចក្តីសម្រេចចិត្តលេខ២២ របស់ការិយាល័យនយោបាយ។ ស្តីពីមេរៀនបទពិសោធន៍មួយចំនួន នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានចាត់ទុកថា៖
“ត្រូវមានការច្នៃប្រឌិតក្នុងការត្រិះរិះអភិវឌ្ឍន៍ យកផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជនធ្វើជាគោលដៅខ្ពស់បំផុត ប្រមូលផ្តុំកម្លាំងចលករកសាងនីតិរដ្ឋ។ ត្រូវបំពេញល្អគោលការណ៍ប្រជាធិបតេយ្យ បង្កើនសាមគ្គីភាព ឯកភាពក្នុងប្រជាជន។ ក្នុងស្ថានភាពលំបាក គឺត្រូវបង្កើនថែមទៀតការធានា សន្តិសុខសង្គមនិងកែលំអរជីវភាពរស់នៅ លើគ្រប់វិស័យជូនប្រជាជន។ បង្កើន សិទ្ធិជាម្ចាស់របស់ប្រជាជន និងពង្រីកកត្តាយកមនុស្សជាមជ្ឈមណ្ឌល និង ជាគោលដៅសម្រាប់ការអភិវឌ្ឍន៍”។
ក៏ក្នុងព្រឹកថ្ងៃទី២២នេះដែរ សមាជិកសភាបានផ្ទៀងស្តាប់ប្រធានរដ្ឋ លោកTruong Tan Sang រាយការណ៍ អំពីលទ្ធផលកាងារអាណត្តិ២០១១-២០១៦។ របាយការណ៍បានសង្កត់ធ្ងន់នូវខ្លឹមសារ ស្តីពីការតាក់តែងច្បាប់ ប្រតិបត្តិច្បាប់យុត្តិធម៌ កិច្ចការបរទេសនិងកសាងផែនមហាសាមគ្គី ប្រជាជនទាំងមូល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម