បន្ទាប់ពីមួយថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបំពេញខ្លឹមសារចំនួន៥។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ quochoi.vn)
នារសៀលថ្ងៃនេះ (ថ្ងៃទី២២ ខែកុម្ភៈ)
នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៣០
នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំ។ អញ្ជើញថ្លែងមតិសន្និដ្ឋាន
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា
បន្ទាប់ពីមួយថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបំពេញខ្លឹមសារចំនួន៥។
ជាការកត់សម្គាល់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបំភ្លឺ ទទួល
និងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីបណ្ណសារ (ធ្វើវិសោធនកម្ម)
ដោយមានការឯកភាពខ្ពស់ពីសមាជិកគណៈកម្មាធិការ ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដាក់ជូន
រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៧។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់វិសោធនកម្ម
និងបំពេញបន្ថែមច្បាប់កងកម្លាំងការពារផងដែរ។ សម្រាប់សម័យប្រជុំវិសាមញ្ញលើកទី៥
នៃរដ្ឋសភានីតិកាលទី១៥ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖
“ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ
ស្នើឲ្យអគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភា
ចេញសេចក្តីជូនដំណឹងជាបន្ទាន់អំពីបញ្ហានីមួយ ដែលមានសេចក្ដីសន្និដ្ឋានហើយ។
ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំជាប្រចាំ និងសម័យប្រជុំប្រធានបទស្តីពីការតាក់តែងច្បាប់ក្នុងខែមីនា។
រំពឹងថានឹងមានកិច្ចប្រជុំរហូតដល់១០ថ្ងៃ
ដើម្បីរៀបចំមូលដ្ឋានសម្រាប់សម័យប្រជុំលើកទី៧ ដោយមានគម្រោងច្បាប់ជាច្រើន
តម្រូវឱ្យស្ថាប័នទាំងអស់ពង្រឹងស្មារតីទទួលខុសត្រូវបន្ថែមទៀត”។
កាលពីព្រឹកថ្ងៃដដែល
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យរបាយការណ៍ស្តីពីការងារបំណងប្រាថ្នារបស់ប្រជាជននៃរដ្ឋសភាប្រចាំខែមករា
ឆ្នាំ២០២៤៕