
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith
នៅក្នុងជំនួបជាមួយ នាយករដ្ឋ មន្ត្រីឡាវលោក Thoonglun Sisulith នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Nganបានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍កាន់តែល្អប្រសើ ពីមួយថ្ងៃទៅមួយថ្ងៃនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាម ជាមួយឡាវនាពេលកន្លងទៅ។ ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា នាពេលខាងមុខ នាយករដ្ឋមន្ត្រីឡាវនឹងបន្តផ្តោតការយកចិត្តទុកដាក់ បញ្ជាណែនាំជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith មានបំណងថា រដ្ឋសភាវៀតណាមនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភាឡាវក្នុងការងារតាក់តែងច្បាប់។ នាយករដ្ឋមន្ត្រីឡាវក៏សម្តែងក្តីសង្ឃឹមថា វៀតណាម នឹងបង្កលក្ខណៈងាយស្រួលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី រួមចំណែកចូលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម