ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយសមភាគី ទីម័រខាងកើតនិងប្រធានសភាជាន់ទាបហ្វីលីពីន


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប
ជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយទីម័រខាងកើតទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

រីឯប្រធានរដ្ឋសភាទីម័រខាងកើតវិញ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកែច្នៃនិងនាំចេញកាហ្វេ រួមទាំងសហប្រតិបត្តិការលើ វិស័យប្រេងឧស្មនទៀតផង។

ក្នុងជំនួបជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez លោកស្រីប្រធានរដ្ឋសភា​វៀត​ណាម​បានស្នើឲ្យភាគីទាំងពីរបង្កើនថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការទ្វេភាគីនិងផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់។

ប្រធានសភាជាន់ទាបហ្វីលីពីនបានសង្កត់ធ្ងន់ទៅលើការគាំទ្ររបស់ហ្វីលីពីនទៅក្នុងប្រធានបទនៃសន្និសីទជំនាញ IPU ស្តីពីការទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 

top