បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ២៦ មិនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអបអរសាទរខេត្ត Binh Thuan ដែលបានរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៣ “Binh Thuan - ការប្រសព្វគ្នាបៃតង” ប្រកបដោយជោគជ័យ។ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃរបស់បក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Binh Thuan លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan វាយតម្លៃ និងពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីសកម្មភាព ផែនការ គម្រោង និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម រដ្ឋសភា រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី១៤។ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan ប្រញាប់ប្រញាល់បង្ហើយសំណុំឯកសារ ដាក់ជូនដើម្បីអនុម័ត និងរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេខេត្ត Binh Thuan ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមនោះធ្វើអាជីវកម្មនិងពង្រីកសក្តានុពល ប្រៀបខ្លាំងរបស់ខេត្តយ៉ាងពេញលេញ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងធ្វើអាជីវកម្មឲ្យបានអតិបរមានូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។
មុននោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានអញ្ជើញទៅអុជធូប និងថ្វាយផ្កានៅសារមន្ទីរហូជីមិញ - សាខា Binh Thuan; ទៅសួរសុខទុក្ខនិងធ្វើការជាមួយកងពលតូចលេខ ៦៨១ កងទ័ពជើងទឹកវៀតណាមនៅខេត្ត Binh Thuan ផងដែរ៕