ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane

នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួប ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា នឹងបន្តរក្សាជា ប្រចាំនូវដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការ លើគ្រប់កាណាល់ រួមទាំងសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាច្រើនរវាង ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតច្រក របៀងគតិយុត្តអំណោយផលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីអនុវត្តន៍កិច្ច ព្រមព្រៀងដែលសម្រេចបាន; បង្កើនការសម្របសម្រួលឃ្លាំមើលលើការអនុវត្តកិច្ច ព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី; ជំរុញការអនុវត្តគម្រោងសំខាន់ៗរវាងប្រទេស ទាំងពីរ។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបាន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ការកសាងនិងសុក្រិតស្ថាប័ន និងប្រព័ន្ធច្បាប់; សម្របសម្រួលឃ្លាំមើលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលបានចុះហត្ថលេខា ត្រៀមរៀបចំខ្លឹមសារឲ្យបានល្អសម្រាប់សកម្មភាពទ្វេភាគី សំខាន់ៗរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ពង្រឹងសាមគ្គីភាព ការសម្រប សម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) សហភាពសភា Francophone (APF)។ ល៕

top