ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំក្រុមការងារ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មកបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាភូមិវប្បធម៌ទេសចរណ៍សហគមន៍ Kon Pring និងក្រុមហ៊ុនចំកាត់ MTV Thien Son នៅឃុំ Dak Long ស្រុក Kon Plong។ រីឯក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Pong និងខេត្ត Kon Tum លោកស្រីប្រធានរដ្ឋសភាបានទទួលស្គាល់និងកោតសរសើរចំពោះលទ្ធផលដែលបក្សភាគ រដ្ឋអំណាចនិងប្រជា ជនខេត្ត Kon Tum សម្រេចបាន។ លេចធ្លោបំផុត គឺសេដ្ឋកិច្ចបន្តរីកចម្រើនប្រកប ដោយស្ថិរភាព ជាមួយនឹងផលិតផលសង្គមសរុបក្នុងឆ្នាំ ២០១៨ កើនឡើង ៩,២៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ លើសពីគោលដៅដែលបានគ្រោងទុក។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យខេត្ត Kon Tum នាពេលខាងមុខ ត្រូវផ្តោតលើការកេងយកផលប្រយោជន៍ក្នុងស្រុកដូចជាការអភិវឌ្ឍ រោងចក្រឱសថ កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ទន្ទឹមជាមួយគ្នានោះ ម្ចាស់ការក្នុងការទាក់ទាញវិនិយោគ ផ្ទេរប្តូររចនាសម្ព័ន្ឋសេដ្ឋកិច្ចឲ្យមានភាពខ្លាំងក្លាជាងទៀត ដើម្បីធ្វើឱ្យខេត្តកាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម