ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមកដល់ព្រលានយន្តហោះ Orly ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង (រូបថតៈ TTXVN)
បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ា រ៉ុកមក នាថ្ងៃទី៣០ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម បានទៅដល់រដ្ឋធានីបារីស (បារាំង) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាបារំាង លោក Richard Ferrand។
ទទួលស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នៅឯព្រលានយន្តហោះ មានវត្តមានឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបារាំងលោក Nguyen Thiep; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការ UNESCO លោកស្រី Tran Thi Hoang Mai រួមទាំងតំណាងរបស់សមាគមវៀតណាម នៅបារាំង និង បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអនុវត្តន៍ចាប់ពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយបារាំង ព្រមទាំងជាការគូសសញ្ញាថ្មី ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយ សភានៃសាធារណរដ្ឋបារាំងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម