ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកព្រឹទ្ធសមាជិក Patrick Leahy
នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធ សភាអាមេរិក ដែលដឹកនាំដោយលោកព្រឹទ្ធសមាជិក Patrick Leahy ផងដែរ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកមានតួនាទីសំខាន់សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់ ដោយឈរលើច្បាប់អន្តរ ជាតិក្នុងតំបន់។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងព្រឹទ្ធសមាជិក លោក Patrick Leahy សុទ្ធតែបានសង្កត់ធ្ងន់ទៅលើតម្រូវនិងសារៈសំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋាភិបាលនិងរដ្ឋសភា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការរួមទាំងការផ្លាស់ប្តូរមតិរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាអាមេរិកនិយាយដោយឡែករួមទាំង កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកនិយាយរួមផងដែរ។
ព្រឹទ្ធសមាជិកនៃគណប្រតិភូ បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានលើកឡើងថា មូលហេតុដែលអាមេរិកមិនចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដោយសារចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដោយឡែកជាមួយវៀតណាម។ ។ ទន្ទឹមជាមួយគ្នានេះ ព្រឹទ្ធសមា ជិកទាំងអស់ចង់ដឹងពីគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិស្មើគ្នារវាងស្ត្រីក្នុងការចូលរួមការងារសង្គម ក៏ដូចជា វៀតណាមបានអនុវត្តន៍ការអនុម័ត លើ អនុសញ្ញាអន្តរជាតិស្តីពីពលករ យ៉ាងដូចម្ត៉េច។
អញ្ជើញឆ្លើយតបទៅនឹងសំណួរនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លើសពីនេះទៅទៀត វៀតណាមបានលើកទឹកចិត្តឱ្យប្រើថាមពលស្អាតនិងថាមពលវាយោអគ្គិសនី។ ស្តីពីបញ្ហាសមភាពយេនឌ័រ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថានេះជាគោលដៅសំខាន់របស់វៀតណាមដែលបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។
លើវិស័យពលករវិញ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ នៅឯកិច្ចប្រជុំនាពេលខាងមុខនេះ រដ្ឋសភានឹងអនុម័តអនុសញ្ញាលេខ ៩៨ ស្តីពីកិច្ចព្រមព្រៀងការងារសមូហភាព។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា ជា សមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) វៀតណាមបាននិងកំពុងអនុវត្តតាមដំណើរការ ហើយនឹងចូលរួមក្នុងអនុសញ្ញាទាំងនេះប្រកបដោយទំនួលខុសត្រូវ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម