ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើតខេត្ត Thua Thien Hue ឡើងវិញ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីនេះ (រូបថត៖ VOV)
 

នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ចូល​រួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៣​០ ទិវាបង្កើត ខេត្ត Thua Thien Hue ឡើងវិញ​។
 
ថ្លែងនៅ​ទីនេះ លោកស្រីប្រធានរដ្ឋសភាបាន ចាត់ទុកថា ក្រោយពីទិវាបង្កើតខេត្តឡើងវិញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩ មក ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងបោះជំហានទៅមុខហើយសម្រេចបាននូវ សមិទ្ធផល​ដ៏ធំធេង។ សេដ្ឋកិច្ចតែងតែរក្សាបាននូវកំណើនខ្ពស់ ក្លាយទៅជាតំបន់ សេដ្ឋកិច្ចសំខាន់​នៃភាគ​កណ្ដាល​។ ទីក្រុង Hue នាសព្វថ្ងៃកំពុងផ្លាស់ប្ដូរថ្មីអោយ កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅ​តែ​អភិរក្ស​និង​ពង្រីកស្ថាបត្យកម្ម ប្រពៃណីនានា ដើម្បីក្លាយទៅ​ជា “ទីក្រុង Festival Hue” ដោយមា​ន​លក្ខណៈ ពិសេស​ដោយ​ឡែក​គួរ​អោយចាប់អារម្មណ៍ចំពោះប្រជាជន​ទូទាំងប្រទេសនិង ភ្ញៀវទេសច​រអន្តរជាតិ​។
 
លោកស្រី​ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខេត្តត្រូវការ បន្តពង្រីកស្មារតីសាមគ្គីភាព ម្ចាស់​ការ​​ ច្នៃប្រឌិត ដើម្បី ក្លាយទៅជាខេត្តអ្នកមាន មួយខាងសេដ្ឋកិច្ច ស្រស់ស្អាតខាងវប្បធម៌ រឹងមាំ​ខាង​នយោបាយ​ និងខ្លាំងខាង សន្តិសុខការពារជាតិផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ មាន​ប្រសាសន៍​ថា៖
 
“អភិវឌ្ឍសេដ្ឋកិច្ច​អោយបានខ្លាំងក្លា យកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋ កិច្ចឯកជន​ដើម្បី​ក្លាយ​ទៅជា​កម្លាំង​ចលរក​សំខាន់​មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរប​ស់ខេត្ត។ បន្តកសាងខេត្តអោយក្លាយទៅជា “​ទីក្រុង​នៃបេ​តិកភ័ណ្ឌ” ដោយទិសដៅ “បេតិកភ័ណ្ឌ វប្បធម៌ អេ​កូឡូស៊ី ទេសភាព រាក់ទាក់ជាមួយប​រិ ​ស្ថាន”​ ព្រម​ទាំង​​ធ្វើអោយល្អថែមទៀតនូវការងារអ​ភិរក្ស កែលម្អ ការពារ និង ពង្រីកបេតិកភ័ណ្ឌ​អតីតរាជ​ធានី Hue ផង​ដែរ​”៕  ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top