ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន ទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញមិន បានទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Prabowo Subianto ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញមិន បានទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Prabowo Subianto។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញមិន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានអះអាងនូវការគោរពជានិច្ច និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី  ឆ្ពោះទៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។
អំពីកិច្ចសហប្រតិបត្តិការរដ្ឋសភា/សភានៃប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងសហប្រតិបត្តិការតាមទិសដៅ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ; ចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញរបស់រដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកាសភា និងសមាជិកសភាវ័យក្មេង ជាពិសេសក្នុងការកសាងច្បាប់ និងស្ថាប័ននានាលើបញ្ហាសកលដូចជា ការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... ទន្ទឹមនឹងនោះ ចាំបាច់ត្រូវសម្របសម្រួលនិងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; បង្កភាពងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយ រួមទាំងការតភ្ជាប់ សេដ្ឋកិច្ច មូលដ្ឋាន អាជីវកម្មនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគីផងដែរ៕

top