នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញបំពេញទស្សនកិច្ចការងារទៅកាន់ខេត្ត Thai Binh។
ជាខេត្តឆ្នេរសមុទ្រមួយនៅតំបន់ភាគខាងជើង Thai Binh ស្ថិតនៅក្នុងតំបន់ត្រី កោណដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។ Thai Binh ក៏ជាខេត្ត មួយក្នុងចំណោមខេត្តទាំង៩ដែលមានសន្ទស្សន៍ស្ដីពីប្រសិទ្ធភាពនៃការគ្រប់គ្រង រដ្ឋបាលសាធារណៈដ៏ខ្ពស់បំផុតក្នុងទូទាំងប្រទេស។
អញ្ជើញថ្លែងមតិនៅជំនួបធ្វើការ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើអោយខេត្ត Thai Binh ចាំបាច់ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកប ដោយចីរភាព ដំណើរការកសាងខ្សែផ្លូវគមនាគមន៍តាមឆ្នេរសមុទ្រ បន្តរៀបចំ រចនាសម្ព័ន្ធកសិកម្មឡើងវិញ ដើម្បីនាំ Thai Binh ក្លាយទៅជាខេត្តដើមដំបូង ដែលអនុវត្តន៍កម្មវិធីកសាងជនបទថ្មីប្រកបដោយជោគជ័យ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម