ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់អំណោយជូនសហគ្រាស
ដែលបានជួយឧបត្ថម្ភសហគមន៍ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដែលមានតម្លៃ ២៣ ពាន់លានដុងរបស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគ Van Phu – Invest ជូនខេត្ត ក្រុងនានា សំដៅរៀបចំសកម្មភាព ដើម្បីសហគមន៍។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍរបស់សហគមន៍ធុរជនវៀតណាមនាពេលកន្លងទៅ។ សហគ្រាសវៀតណាមជាច្រើនបាន និងកំពុងចាត់ទុកសកម្មភាពសប្បុរសធម៌និងសន្តិសុខសង្គមគឺជាផ្នែកមួយ ដែលមិនអាចខ្វះបានចំពោះគោលដៅធ្វើអាជីវកម្មនានា។ លោកស្រី Nguyen Thi Kim Ngan បានជូនពរឲ្យសហគមន៍ធុរជនវៀតណាម និយាយរួម និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ Van Phu – Invest និយាយដោយឡែកមានស្នាដៃក្នុងសកម្មភាពផលិតកម្ម និង ធ្វើអាជីវកម្ម ព្រមទាំងបន្តចែករំលែកអំពីសមិទ្ធិផលទាំងនេះ ជាមួយសង្គមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម