ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកតំណាងដែលចូលរួមមហាសន្និបាតិបណ្ដាជនជាតិភាគតិច (រូបថត៖ VNA)
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកតំណាងនៃបណ្ដាជនជាតិចំនួន ១០០ រូប ដែលបានចូលរួមមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចទូទាំង ប្រទេសលើកទី ២ ឆ្នាំ ២០២០។
ថ្លែងនៅក្នុងជំនួបសំណេះសំណាលនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអ្នកតំណាងទាំងអស់ធ្វើជាគំរូដ៏សកម្មដើម្បីរីកសាយស្មារតីកសាងផែនមហាសាមគ្គីជាតិយ៉ាងខ្លាំងមាំមួន។ នេះគឺជាប្រភពនៃកម្លាំង ហើយជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដើម្បីបំផុសបំណងប្រាថ្នាកសាងប្រទេសជាតិអភិវឌ្ឍន៍រុងរឿង និងសុភមង្គល។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់លើគោលនយោបាយឥតងាករេរបស់បក្ស រដ្ឋស្ដីពីការងារជនជាតិ ពោលគឺជាបញ្ហាយុទ្ធសាស្ត្រមូលដ្ឋានដ៏យូរអង្វែង ហើយជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម