ទិដ្ឋភាពនៅជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte (រូបថត៖ quochoi.vn)
នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte។
លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែល អ៊ីតាលីផ្ដល់ទុន ODA សម្រាប់ វៀតណាម ហើយស្នើអោយនាយករដ្ឋមន្រ្តីនិងរដ្ឋា ភិបាលអ៊ីតាលីជំរុញអោយការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។
ចំពោះកិច្ចសហប្រតិបតិ្តការសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភានៃភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ក៏ដូចជាសហប្រតិបតិ្តការយ៉ាងស្អិត រមួតនៅវេទិកាពហុភាគីនានាផងដែរ។ លោកស្រីប្រធានរដ្ឋសភាក៏បានវាយតម្លៃ ខ្ពស់ចំពោះទស្សនៈរបស់អ៊ីតាលីស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើអោយ អ៊ីតាលីរួមជាមួយ EU បន្តគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាង កើតដោយសន្តិវិធី ក៏ដូចជាដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានសម្ដែង ក្ដីសង្ឃឹមថា នាពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ ២០២០ វៀតណាមនឹងរួមចំណែកទៅក្នុងការជំរុញទំនាក់ទំនងរវាងអាស៊ាន និង EU។ លោកនាយករដ្ឋមន្រ្តីអ៊ីតាលីបានអះអាងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ក៏ដូចជាការគាំទ្រចំពោះវៀតណាមនា ពេលឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម