ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) អញ្ជើញទទួលនិងជួបធ្វើការជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Pany Yathotou (រូបថត៖ VOV)
នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលនិងជួបធ្វើការជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Pany Yathotou។ នៅក្នុងជំនួបធ្វើការនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃថា នាដើម ឆ្នាំ២០១៩ ភាគីទាំងពីរបានសហការគ្នារៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំ ការិយាល័យនយោបាយវៀតណាម និងឡាវ ក៏ដូចជាកិច្ចប្រជុំលើកទី៤១ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ក្រោមសហអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ជាពិសេសគឺ ដំណើរ ទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវនាពេលថ្មីៗនេះរបស់អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong បានបញ្ចប់ដោយសម្រចបាននូវ លទ្ធផលដ៏ល្អប្រសើរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងសមភាគី ឡាវលោកស្រី Pany Yathotou បានពិភាក្សាអំពីកិច្ចការឃ្លាំមើលរួមរវាងរដ្ឋសភា នៃប្រទេសទាំងពីរចំពោះការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការដោះស្រាយបញ្ហាជន ចំណាកស្រុកប្រកបដោយសេរីនិងបញ្ហារៀបការឥតខាន់ស្លានៅតំបន់ព្រំដែនវៀតណាម-ឡាវក្នុងឆ្នាំ២០១៩។ លោកស្រី Nguyen Thi Kim Ngan បានស្នើ អោយភាគីទាំងពីរនាពេលខាងមុខចាំបាច់ត្រូវបន្តចែករំលែកបទពិសោធកម្មអំពីសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន ព្រមទាំងសហការគ្នាបង្កើតក្រុមការងាររួម សំដៅឃ្លាំមើលនៅហ្នឹងកន្លែងលើសកម្មភាពនៃច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជំនះពុះពារលើការលំបាក រួមចំណែកជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ ភាគីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម