ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel 
 

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ ប៉ារីស ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi ​Kim Ngan ​បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​លេខាធិការ​ជាតិ​នៃគណៈបក្សកុម្មុយនិស្តបារាំងលោក​ Fabien Roussel ។ ​
 
នៅ​ឯជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា បក្សកុម្មុយនីស្តវៀតណាម ជានិច្ច​កាល​យកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​ទំនាក់​ទំនង​មិត្ត​ភាព​និង​សាមគ្គីភាព​ជាមួយ​គណៈបក្ស​កុម្មុយនិស្ត​បារាំង​ (PCF)។ ម្យ៉ាងវិញទៀត វាយតម្លៃខ្ព​ស់ចំពោះតួនាទីនិងការរួមចំណែករបស់ P​CF លើឆាក​នយោបាយ​និងការ​អភិវឌ្ឍរបស់ប្រទេសបារាំងទៀតផង។ ​លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានថ្លែ​ងថា វៀត​ណាម​ជានិច្ចកាលរក្សាគោលនយោបាយកិច្ចការប​រទេសបើកទូលាយ ពុហភាគី ​ពហុបែប  និង​មាន​បំណង​ក្លាយ​ជាមិត្ត ជា​ដៃគូដែលគួរទុកចិត្ត សម្រាប់ប្រទេសទាំងអស់ក្នុងពិ​ភពលោក ក៏ដូចជា ខិ​តខំចូល​រួមក្នុង​ការស្ថាបនា​សន្តិភាព​សម្រាប់ពិភព លោកទាំងមូល។​
 
ចំណែក​ លេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel បានសម្តែងក្តីសង្ឃឹមថា ទំនាក់​​ទំនង​រវាង PCF និងបក្សកុម្មុយនិស្តវៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នា​ពេល​អនាគត​​ជាមិន​ខាន៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top