ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ Hau Giang។ រូបថត៖ VOV
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានប្រកាសលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ តាមនោះ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា ត្រូវបានរដ្ឋសភាពិចារណា និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យជាច្រើន ហើយទទួលបានការចាប់អារម្មណ៍តាមដានរបស់ប្រជាជនទូទាំងប្រទេស៕