ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត​ Ha Tinh​


 ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយ (រូបថតៈ Trọng Đức/TTXVN)

នាព្រឹកថ្ងៃទី២៤ ខែមករា ​ឆ្នាំ​២០១៨ ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី N​guyen Thi Kim Ngan និងក្រុម​ការងារ​បានអញ្ជើញ​ទៅជូនអំណោយនិង​ជូនពរបុណ្យ​ចូលឆ្នាំប្រពៃណីចំពោះ គ្រួ​សារគោលនយោ​បាយ គ្រួសារ​ក្រីក្រ​នៅឃុំ ​Thach Hai ស្រុក​ Thach Ha ខេត្ត​ Ha Tinh។​
 
នៅទីនេះ ​លោកស្រី Nguyen Thi Kim Ngan មានបំណងថា ​ប្រជាកសិករនៅ ទូ​ទាំង​ខេត្ត គប្បី​ស្រុះចិត្ត​គំនិតជាមួយ​រដ្ឋអំណាច​តំបន់ ឆ្លង ​ផុតរាល់ការលំបាក ជម្រុញផលិតកម្មនិងកែលំ​អជីវរភាព​រស់នៅប្រចាំថ្ងៃ។
 
ឆ្ពោះទៅរំលឹកខួ​បលើកទី៨៨នៃទិវាបង្កើតបក្សកុម្មុ​និស្តវៀតណាម (ថ្ងៃទី៣កុម្ភៈ​) និងត្រៀមរៀប​ចំទទួល​បុណ្យចូ​ល​ឆ្នាំប្រពៃណីជាតិ នាព្រឹក​ថ្ងៃដដែល ប្រធានរដ្ឋសភាវៀ​តណាម លោ​កស្រី​ Nguyen Thi Kim Ngan និង​ក្រុម​ការងារ​បានអញ្ជើញទៅដាក់ ផ្កានិងអុជធូបនៅម​ណ្ឌលកេរ្តិ៍​ដំណែល ផ្លូវបែកជាបី​ Dong Lo​c ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top