នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់
ម៉ា (ចាប់ពីថ្ងៃទី២៥កញ្ញាដល់ថ្ងៃទី១តុលា)។ ដំណើរទស្សនកិច្ចនេះបានបើកចេញឱកាសសហបប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងការទូតរដ្ឋសភា ព្រមទាំងបង្កើនថែមទៀតនូវទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីយោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យយ៉ាងច្បាស់លាស់។លើគ្រប់វិស័យ។

ជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ
នៅកម្ពុជា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ នាពេលខាងមុខ។

ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា
យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងច្បាស់លាស់។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា
នៅមីយ៉ាន់ម៉ាវិញ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានរួមចំណែកសកម្មចូលក្នុងជោគជ័យនៃមហាសន្និបាតអន្តរសភានៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម