ព័ត៌មាន

ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក


 ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក

 ថ្លែងមតិនៅពិធី​ទទួលជួបសន្ទនាជាមួយ​លោកស្រីVictoria Kwakwa អនុប្រធានធានាគារពិភពលោ​ក​ប្រចាំ នៅអាស៊ី​ប៉ាស៊ី​ហ្វិក នាល្ងាចថ្ងៃទី២៦ ខែមិថុ​នា ឆ្នាំ​២០១៨ ប្រធានរដ្ឋសភាវៀតណាម​​លោកស្រី​Nguyen​ Thi Kim Ngan បានសង្កត់ធ្ងន់ថា៖​ បណ្ដាកម្មវិធីគំរោងការណ៍ដែលធ​នាគារ​ពិភពលោក ជួយ​ឧបត្ថម្ភ​ត្រូវបាន​កសាង​ដោយ​ឈរ​ លើមូលដ្ឋានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ​តាមទិសស៊ីជម្រៅសមស្របនឹងការកំណត់ទិសដៅ រប​ស់វៀតណាមក្នុងដំ​ណាក់កាលថ្មីសំដៅ ជួយវៀតណាមអនុវត្តផែនការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គម ដែល​បានដាក់​ចេញ​កាន់​តែធ្វើសមាហរណកម្ម ទូលំ​ទូលាយថែមទៀតចូល ក្នុងខឿនសេ​ដ្ឋកិច្ចពិភពលោក។ រី​ឯខ្លួនវិញ លោកស្រី Victori​a Kwakwa អនុប្រធានធានាគារពិភពលោក​ប្រចាំ នៅអាស៊ីប៉ាស៊ីហ្វិកវាយ​តំលៃខ្ពស់ ​ចំពោះ​ជញ្ជាំង​សេដ្ឋកិច្ច​នៅវៀតណាម​ ស្ថិរភាពដោយមានកំរិតបំណុលសា​ធារណៈលើកំណើន GD​P កំពុងស្ថិត​ក្នុងកំរិត​អនុញ្ញាតិ​ឲ្យបាន។​ បណ្ដាលទ្ធផលលេ​ចធ្លោទាំងនេះទទួលបាន អាស្រ័យ​ដោយការងា​រ​និតិបញ្ញាត្តិ​របស់រដ្ឋ​សភា​។ លោក​ស្រី Nguyen Thi Kim Ngan បានស្នើឲ្យ​ធនាគារពិភពលោក​បន្តជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងការ​សុក្រិត​គោលនយោបាយ​និងក្របខ័ណ្ឌ​គត្តិយុត្តិ​ដើម្បី​ធានាម៉ាក្រូ​សេដ្ឋកិច្ច​ជំរុញ​កំណើន​ពិសេសគឺ​មណ្ឌលសេដ្ឋកិច្ច​ឯកជន​ ។ល​។៕​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top