ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោក​ជំទាវ ចាប់ផ្តើម​បំពេញទស្សនកិច្ច​ថ្នាក់រដ្ឋនៅ​ប្រទេសជប៉ុន​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ ចាប់ផ្តើមបំពេញទស្សនកិច្ចថ្នាក់រដ្ឋ
នៅប្រទេសជប៉ុន (រូបថត៖TTXVN)

តាមការអញ្ជើញរបស់ថ្នាក់​ដឹកនាំប្រទេសជប៉ុន ​នារល្ងាចថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ​២០១៨ ប្រធានរដ្ឋ​វៀត​​ណាម លោក​ Tran Dai Quang និងលោកជំទាវ បាន​អញ្ចើញ ទៅដល់ទីក្រុងតូ​ក្យូ ​(ប្រទេសជប៉ុន) ចា​ប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ថ្នាក់​​រដ្ឋ​​នៅជប៉ុន ចាប់ពីថ្ងៃទី២៩​ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ២​០១៨។
 
ប្រទេសជប៉ុន បានរៀបចំពិធិទ​ទួលបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុ​តសំរាប់ លោ​ក Tran Dai Quang និង លោក​ជំទាវ​ ដែលអញ្ជើញមកដល់ទី​ក្រុងតូក្យូ ។ អញ្ជើ​ញទទួលបដិសណ្ឋារកិច្ចលោក ​Tran Dai Quang និង លោក​ជំទាវ​ នៅអាកាសយាន​ដ្ឋានអន្តរជាតិ Hane​da ភាគី ជប៉ុន រួមមាន​វត្តមានរបស់ ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ជប៉ុន​  លោក Kazuyuki Nakane និង ឯកអគ្គរាជទូ​តជប៉ុនប្រចាំប្រទេសវៀតណាម ​លោក Kunio Umeda និងលោក​ជំទាវ រួមទាំង​​បណ្តាមន្ត្រី​មក្រសួងការបរទេស ជ​ប៉ុនទៀតផង​​។


បន្ទាប់ពីនោះ លោក ​Tran Dai Quang និង គណៈប្រតិភូជាន់ខ្ពស់វៀតណា​ម បានអញ្ជើញទៅទស្សនាខេត្ត ​Gunma ​ដែល​ជាតំបន់​ មានអាណិកជនវៀតណា​​ម​ប្រមាណ ៣.០០០ នាក់ កំពុងសិក្សា និងធ្វើ​ការនៅទីនេះដែរ។
​ 
គួរបញ្ជាក់ដែថា នាព្រឹកថ្ងៃទី៣០ ខែឧសភា ​ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវ​ការ លោក Tran Da​i Quang និង​លោក​ជំទាវ នឹ​ងប្រពឹ្រត្តទៅយ៉ាងមហោឡារឹ​ត នៅព្រះបរមរាជវាំងនៃទីក្រុ​ងតូក្យូ ក្រោមព្រះអធិបតីភាព​របស់ ព្រះមហាក្សត្រ​ ជប៉ុន Akihito៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top