ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក​ លឿង គឿង និងលោកជំទាវនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប និងអង់ហ្គោឡា

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ នៅសាធារណៈរដ្ឋអារ៉ាប់ អេហ្ស៊ីប និងសាធារណៈរដ្ឋអង់ហ្គោឡា នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣-៩ ខែសីហា។

 ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ រូបថត៖ VNA

ក្រសួងការបរទេស វៀតណាមនាថ្ងៃទី ៣១ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ តបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប លោក Abdel Fattah Al Sisi និងលោកជំទាវនិងប្រធានាធិបតីអង់ហ្គោឡា លោក João Manuel Gonçalves Lourenço និងលោកជំទាវ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋអារ៉ាប់ អេហ្ស៊ីប និងសាធារណៈរដ្ឋអង់ហ្គោឡា ។ ដំណើរទស្សនកិច្ចនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣-៩ ខែសីហា៕


top