
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកសខេង (រូបថតៈ TTXVN)
នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រី កម្ពុជា លោកសខេង ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា នឹងបន្តបញ្ជាណែនាំក្រសួងនគរបាលវៀតណាមរួមសហការយ៉ាងស្អិតរមួត ជាមួយក្រសួងមហាផ្ទៃកម្ពុជា លើគ្រប់វិស័យ តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងតាមផែនការសហប្រតិបត្តិការរវាងប្រសួងទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនិងការរីកចំរើនរបស់ប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់និងលើពិភពលោក។
រីឯខ្លួនវិញ លោកសខេង មានបំណងថា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមជាមួយថ្នាក់ដឹកនាំវៀតណាម បន្តបង្កលក្ខណៈងាយស្រួល ដើម្បីក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគបាលវៀតណាម សហប្រតិបត្តិការយ៉ាងស្អិត រមួតពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកចូលក្នុងទំនាក់ទំនងមិត្តភាព និងសហប្រតិ បត្តិការយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម