ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អគ្គសម្ព័ន្ធពលករវៀតណាម បានរៀបចំសន្និសីទលើកតម្កើង ប្រធានសហជិពថ្នាក់មូលដ្ឋាន ដែលមានស្នាដៃដ៏ឆ្នើមជាងគេក្នុងការងារ។
អញ្ជើញចូលរួមពិធីនេះមានប្រធានរដ្ឋលោក Tran Dai Quang ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា និងប្រធានសហជិពថ្នាក់មូលដ្ឋានដ៏ឆ្នើមចំនួន៧០រូប។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា ប្រធានសហជិពទាំង៧០រូបដែលត្រូវបានលើកតម្កើងនេះ សុទ្ធតែជាគំរូដ៏ភ្លឺស្វាង ដោយបង្ហាញនូវស្មាតី ការទទួលខុសត្រូវ ឫទ្ធានុភាព និងបញ្ញារបស់បណ្ដាជំនាន់ កម្មាភិបាលសហជិពវៀតណាម ដែលបាននិងកំពុងរួមដំណើរជាមួយប្រជា កសិករ កម្មករ បញ្ញាវ័ន្ត អាជីវករនិងប្រជាជាតិទាំងមូល ក្នុងការកសាងនិងការពារ មាតុប្រទេស។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“ចាំបាច់ត្រូវស្វែងរក បណ្ដុះបណ្ដាល ហត់ពត់លត់ដំកម្មាភិបាលសហជិព ថ្នាក់មូលដ្ឋាន ជាពិសេសគឺប្រធានសហជិពថ្នាក់មូលដ្ឋាននៃសហគ្រាស ក្រៅរដ្ឋនិងសហគ្រាសមានទុនវិនិយោគពីបរទេស។ ផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីសាស្ត្របណ្ដុះបណ្ដាលកម្មាភិបាលអំពីការយល់ដឹងនយោបាយ គោលនយោបាយ ច្បាប់ និងសមត្ថភាពជំនាញជាដើម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម