ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងតូក្យូ (ជប៉ុន) ជាមួយខេត្ត ក្រុងនានារបស់វៀតណាម

លោកប្រធានរដ្ឋបានសម្តែងនូវមោទនភាពដែលយុវជនវៀតណាមកាន់តែច្រើនបានចាប់ផ្តើមអាជីវកម្ម នៅជប៉ុនប្រកបដោយជោគជ័យ តាមនោះជួយផ្សព្វផ្សាយវប្បធម៌វៀតណាម ក៏ដូចជាផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធតាមរយៈម្ហូបអាហារ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ បានអញ្ជើញទៅទស្សនាភោជនីយដ្ឋាន “សួរស្ដីនំបុ័ង”។ រូបថត៖ VOV

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ រួមជាមួយអភិបាលក្រុងតូក្យូ លោកស្រី Koike Yuriko បានអញ្ជើញទៅទស្សនាភោជនីយដ្ឋាន សួរស្ដីនំបុ័ងដែលត្រូវបាន អតីតនិស្សិតវៀតណាមពីរនាក់បង្កើតឡើង។

អញ្ជើញថ្លែងមតិជាមួយភ្ញៀវនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណចំពោះអភិបាលក្រុង និង ថ្នាក់ដឹកនាំនៃរដ្ឋធានីតូក្យូជាច្រើនជំនាន់ ដែលបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងទីក្រុងតូក្យូ និងតំបន់នានារបស់វៀតណាម ជាពិសេសជាមួយរដ្ឋធានីហាណូយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់សហគ្រាស ប្រជាជនវៀតណាមធ្វើអាជីវកម្ម និងចាប់ផ្ដើមអាជីវកម្មនៅទីក្រុងតូក្យូ។ លោកប្រធានរដ្ឋបានសម្តែងនូវមោទនភាពដែលយុវជនវៀតណាមកាន់តែច្រើនបានចាប់ផ្តើមអាជីវកម្ម នៅជប៉ុនប្រកបដោយជោគជ័យ តាមនោះជួយផ្សព្វផ្សាយវប្បធម៌វៀតណាម ក៏ដូចជាផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធតាមរយៈម្ហូបអាហារ។

អភិបាលក្រុងតូក្យូ លោកស្រី Koike Yuriko បានអបអរសាទរចំពោះលោកប្រធានរដ្ឋ Vo Van Thuong ក្នុងជំនួបពិភាក្សាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ហើយថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម តម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក។ លោកស្រី Koike ក៏បាននិយាយផងដែរថា បច្ចុប្បន្នទីក្រុងតូក្យូកំពុងអនុវត្តន៍ប្រព័ន្ធការពារទឹកជំនន់ដែលមានបច្ចេកវិទ្យាខ្ពស់ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងអនុវត្តន៍ជាមួយទីក្រុងនានារបស់វៀតណាមផងដែរ៕


top