នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ វៀតណាមបានទទួលជួបលោកស្រី Samina Naz ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពបង់ក្លាដែស ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបលោកស្រី Samina Naz ឯកអគ្គរដ្ឋទូតបង់ក្លាដែស។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ទោះជាក្នុងទីតាំងការងារ ណាក៏ដោយ ក៏លោកស្រីឯកអគ្គរដ្ឋទូតនឹងបន្តផ្ដល់មនោសញ្ចេតនាដ៏ល្អប្រសើរចំពោះ ទឹកដីនិងមនុស្សវៀតណាម ហើយជានិច្ចជាមិត្តដ៏ជិតស្និទ្ធ រួមចំណែកនិងពូនជ្រុំដោយ ឥតឈប់ឈរ ដល់ទំនាក់ទំនងរវាងវៀតណាមនិងបង់ក្លាដែស។ លោកប្រធានរដ្ឋបាន ស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ; ខិតខំប្រឹងប្រែង សម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២ ពាន់លាន ដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២២ សម្រេចបាន១,៥ពាន់លាន)។ លោកប្រធានរដ្ឋក៏បានស្នើឱ្យប្រទេសទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមក៏គាំទ្រការ ពង្រឹងទំនាក់ទំនងរវាងបង់ក្លាដែស និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Samina Naz បានសង្កត់ធ្ងន់ថា បង់ក្លាដែស ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់រៀនសូត្របទពិសោធន៍ក្នុងការ អភិវឌ្ឍរបស់វៀតណាម។ លោកស្រី Samina Naz មានបំណងចង់ក្លាយជាឯកអគ្គរដ្ឋ ទូតសុច្ឆន្ទៈរបស់វៀតណាមក្នុងការងារណាមួយដែលលោកស្រីទទួលនៅពេលអនាគត៕