
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖laodong)
នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ សម្ព័ន្ធសហជីពពិភពលោកដឹកនាំ ដោយលោកអគ្គលេខាធិការសម្ព័ន្ធ George Mavrikos ដែលអញ្ជើញមកវៀតណាមចូលរួមសន្និសីទក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិនា។ នៅទីនេះ លោក Truong Tan Sang បានស្វាគមន៍ការដែលសម្ព័ន្ធសហជីពពិភពលោកជ្រើសរើស វៀតណាមជាទីកន្លែងរៀបចំសន្និសីទមុននឹងមហាសន្និបាតសហជីពពិភពលោកលើកទី១៧ ហើយចាត់ទុកនេះជាកិត្តិយស ព្រមទាំងជាការលើកទឹកចិត្តដ៏ធំធេង ចំពោះវណ្ណៈកម្មករពលករ និងប្រជាជនវៀតណាម។ លោកប្រធានរដ្ឋបានវាយ តំលៃខ្ពស់ការខំប្រឹងប្រែងរបស់សម្ព័ន្ធសហជីពពិភពលោក ក្នុងការតស៊ូការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករនៅលើទូទាំងពិភពលោក ព្រមទាំងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី រវាងសហជីពវៀតណាមជាមួយសម្ព័ន្ធសហជីពពិភពលោកផងដែរ។ ជំនួសមុខឲ្យគណៈប្រតិភូសម្ព័ន្ធសហជីពពិភពលោក លោក George Mavikos បានសង្កត់ធ្ងន់ថា សម្ព័ន្ធសហជីពពិភពលោកបានមានទំនាក់ទំនងដ៏ស្អិតរមួតជ្រាលជ្រៅនិងយូរអង្វែងជាមួយសម្ព័ន្ធសហជីពពលករវៀតណាម ជាមួយវណ្ណៈកម្មករនិងប្រជាជនវៀតណាម។ លោកអគ្គលេខាធិការជឿជាក់ថា នាពេលខាងមុខ វៀតណាមនឹងទទួលបានជោគជ័យជាច្រើន ថែមទៀតលើវិស័យនោយបាយសេដ្ឋកិច្ច វប្បធម៌និងទំនាក់ទំនងអន្តរជាតិ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម