ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទ​ទួលជួបប្រធានរ​ដ្ឋសភា អូស្ត្រាលី​លោក Tony Smith


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ
អប់រំបណ្ដុះបណ្ដាលរវាងប្រទេសទាំងពីរ (រូបថត៖ vov.vn)

 នាព្រឹកថ្ងៃទី២៤ ខែកក្កដា ​ឆ្នាំ​២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក T​ran Dai Quang បាន​អញ្ជើញ​ទទួល​ជួបសន្ទនា​ជាមួយប្រធាន​រដ្ឋ​សភាអូស្ត្រាលី លោក Tony Smith ​ដែលកំពុង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចជា​ផ្លូវការនៅវៀត ណាម។
 ​
នៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀត ណាមជា​និច្ច​កាល​គោរព​ទំនាក់​ទំនង​មិត្ត​ភាព​និងជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី។ លោកប្រធានរដ្ឋចាត់ទុកថា នាពេលខាងមុខ ប្រទេស​ទាំងពីរ​ត្រូវ​ការ​ជំរុញ កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត ពិសេស គឺលើវិស័យស្នូលៗនិង វិស័យនា​នាដែល​ប្រទេស​ទាំង​ពីរមានសក្ដានុភាពជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ អប់រំ​បណ្ដុះ​បណ្ដាល និងកសិកម្ម បច្ចេកវិទ្យាខ្ពស់ ជាដើម។ ព្រមទាំងបង្កលក្ខណៈងាយស្រួមថែមទៀតសំរាប់ការ ជួប​ប្រាស្រ័យ​រវាងប្រជាជននិងជួបប្រាស្រ័យខាងវប្បធម៌ កីឡានិងទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។
 
ប្រធានរដ្ឋ​លោក Tran Dai Quang មានគោលបំណងថា អូស្ត្រាលីបន្តជួយ ឧបត្ថ​ម្ភវៀត​ណាម​អភិវឌ្ឍន៍​ប្រភព​ធន​ធាន​មនុស្សមានគុណភាពខ្ពស់ បន្តយកចិត្ត ទុកដាក់ បង្កភាព​ងាយ​ស្រួល​សំរាប់​សហគមន៍​ជនវៀត​ណាម​ដែល​កំពុង​រស់នៅ ធ្វើការនិងរៀនសូត្រនៅអូស្ត្រាលី។ វៀតណាមក៏នឹងបង្កលក្ខណៈងាយស្រួល សំរាប់ប្រជា​ពល​រដ្ឋ​អូស្ត្រាលី​ដែលមករៀនសូត្រ ធ្វើការ និងទស្សនានៅ វៀតណា​មផងដែរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top