ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបប្រធានសហភាព អន្តរសភា

នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា រាល់សមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ២០១៧កន្លងទៅ គឺមិនអាច កាត់ផ្ដាច់ចេញពីកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ បានឡើយ ក្នុងនោះមាន IPU និងអង្គការអន្តរសភាតំបន់ទៀតផង។


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានសហភាពអន្តរសភា (IPU)
លោកស្រី Gabriela Cuevas Barron (រូបថត៖ VOV)​

រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨​ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋ​​វៀត​ណាម​ លោក Tran Dai Quang បាន​អញ្ជើញ​ទទួល​ជួបប្រធាន​សហភាពអន្តរសភា (​IPU) លោកស្រី Gab​riela Cuevas Ba​rron និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ IPU ក្នុងឱកាស មកបំពេញទស្ស​នកិច្ចនៅវៀតណាមនិងចូលរួ​មសន្និសីទ​លើក​ទី២៦​ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF ២៦)។ នៅទីនេះ ប្រធានរ​ដ្ឋលោក​ Tran Dai Quang អះអាងថា រា​ល់​សមិទ្ធិ​ផល​របស់​វៀតណាម​ក្នុងឆ្នាំ២០១៧​កន្ល​ងទៅ គឺមិនអាច កាត់ផ្ដាច់ចេ​ញពីកិច្ចសហប្រតិប​ត្តិការ និង​ការជួយ​ឧបត្ថម្ភ​របស់​មិត្ត​ភក្តិ​អន្តរជាតិ​ បានឡើយ ក្នុងនោះមាន ​IPU និងអង្គការអន្តរស​ភាតំបន់​ទៀត​ផង​។
 
រីឯខ្លួនវិញ ប្រធាន IP​U លោកស្រី Gabriel Cuevas Ba​rron ឲ្យដឹងថា នាបច្ចុ​ប្បន្ន I​PU និងរដ្ឋសភាវៀតណាម​មានទំនាក់​ទំនងសហ​ប្រតិបតិ្តការដ៏ទូលំ ទូលា​យ។ លោកស្រីមានគោល​បំណងសហប្រតិ​បត្តិការ​ជាច្រើន​ថែម​ទៀត​ ជាមួ​យរដ្ឋសភាវៀតណាម​ដើម្បីបំពេញ​ភារកិច្ច​ជាប្រធាន​ IPU ប្រកប​ដោយ ជោគជ័​យ៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top