ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅបំពេញទស្សនកិច្ចជាផ្លូវការ


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការ
ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko (រូបថតៈViệt Cường/VOV )

ទទួល​សេចក្តីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang និង​គណៈ​ប្រតិភូជាន់ខ្ពស់វៀត ណាម បាន អញ្ជើញទៅបំពេញទស្សកិច្ចជាផ្លូវនៅរុស្ស៊ីចាប់ពីថ្ងៃទី២៨មិថុនាដល់​ថ្ងៃទី​១ ខែ​កក្កដា។
 
នារសៀល​ថ្ងៃទី២៨ ខែមិថុនា (តាមម៉ោងម៉ូស្គូ) លោក Tran Dai Quang លោកជំទាវ និងគណៈ​ប្រតិភូ​វៀត​ណាម​បានអញ្ជើញ​ទៅដល់ព្រ​លានយ​ន្តហោះ Vnucovo។

នាពេលរសៀលថ្ងៃដដែល នៅរដ្ឋធានីម៉ូស្គូ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang បានអញ្ជើញជួប​សវនាការជា​មួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (​ព្រឹទ្ធ សភា) លោកស្រី Valent​ina Matvienko។ នៅក្នុង​ជំនួបនេះ លោក Tran​ Dai Quang បានអះអាងថា វៀតណាមជានិច្ចកាល​គោរពនិងផ្តល់អាទិភាពពង្រឹងនិង ពង្រីក​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់​វិស័យជាមួយសហព័ន្ធរុស្ស៊ីដោយឈរលើ ​មូល ដ្ឋាននៃ​ចំណង​មិត្តភាព​ប្រពៃណី​យ៉ាង​​ស្អិត​រមួតនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ​។ លោក Tran Dai Q​uang ជឿជាក់​ថា ក្នុងឋានៈរបស់ខ្លួន  ប្រធានក្រុម​ប្រឹក្សា​ សហព័ន្ធរុស្ស៊ី លោកស្រី Valentin​a Matvienko នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិ​ច្ច​សហប្រតិ បត្តិ​ការ​រវាង​​រដ្ឋស​ភាវៀត​ណាម​ជាមួយ​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ីនិ​យាយ​ដោយ ឡែក​និង​ទំនាក់ទំនង​រវាង​​រដ្ឋសភា​វៀត​ណាម ជាមួយ​សហព័ន្ធ​រុស្ស៊ី​និយាយរួមផង​ដែរ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top