ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ
ឧត្តមសេនីយ៍ទោ Konthong Phongvichit
ក្នុងជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Konhthong Phongvichit អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខការពារជាតិ រវាងវៀតណាមនិងឡាវ។
លោកប្រធានរដ្ឋស្នើឲ្យកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ បង្កើនកិច្ចសហការគ្នា សំដៅអនុវត្តន៍ឲ្យបានល្អនូវគោលជំហរ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរក្នុងការធានាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម នៅប្រទេសនីមួយៗក្នុងគ្រប់កាលៈទេសៈ។ មិនទុកឲ្យករណីចៃដន្យដោយឧបាយកលបំផ្លិចបំផ្លាញសន្តិសុខជាតិនៅប្រទេសនីមួយៗ ឬឧបាយកលបំបែកបំបាកចំណងមិត្តភាពពិសេសវៀតណាម-ឡាវមួយកើតមានឡើយ។ រួមជាមួយគ្នានោះ តស៊ូប្រឆាំងការជួញដូរគ្រឿងញៀនឆ្លងដែន ដើម្បីរួមគ្នាកសាងខ្សែព្រំដែនរួម ប្រកបដោយសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។
ឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Konthong Phongvichit បានសម្ដែងគោលបំណងចង់ឲ្យប្រធានរដ្ឋលោក Tran Dai Quangបន្តបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម