ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Luong Cuong និងគណៈប្រតិភូអាណិកជនវៀតណាមអុជធូបនៅព្រះបរមរាជវាំងថាំងឡុង

លោកប្រធានរដ្ឋ និងភរិយា រួមជាមួយភ្ញៀវកិត្តិយស និងប្រតិភូអាណិកជនវៀតណាម បានបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនជួបតែសេចក្ដីសុខចម្រុងចម្រើន សុំឱ្យប្រទេសជាតិឈានចូលឆ្នាំថ្មី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតលើមាគ៌ា អភិវឌ្ឍន៍ ព្រមទាំងជម្រាបជូនបុព្វការីជនអំពីការវិលត្រឡប់មកមាតុភូមិវិញរបស់បងប្អូនអាណិកជនវៀតណាម ពីគ្រប់ទិសទីលើពិភពលោក។
ប្រធានរដ្ឋវៀតណាមលោក Luong Cuong និងភរិយា រួមជាមួយគណៈប្រតិភូអាណិកជនវៀតណាមអុជធូបនៅព្រះបរមរាជវាំងថាំងឡុង។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក Luong Cuong និងភរិយា រួមជាមួយតំណាងបណ្ដាក្រសួង គណៈកម្មាធិការ ទីភ្នាក់ងារមជ្ឈិម ទីក្រុងហាណូយ និងគណៈប្រតិភូអាណិកជនវៀតណាជិត ១០០ នាក់បានអញ្ជើញធ្វើពិធីអុជធូបនៅវិមាន Kinh Thien នៅក្នុងព្រះបរមរាជវាំង ថាំងឡុង ដើម្បីគោរពរំលឹកដល់ជំនាន់ដូនតា ដែលបានតស៊ូប្រយុទ្ធ និងពលីជីវិត ដើម្បីការពារនិងរក្សាទឹកដីវៀតណាម។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី និទាឃរដូនៅស្រុកកំណើតឆ្នាំ ២០២៥ ដែ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំឡើងជារៀងរាល់ឆ្នាំ។

លោកប្រធានរដ្ឋ និងភរិយា រួមជាមួយភ្ញៀវកិត្តិយស និងប្រតិភូអាណិកជនវៀតណាម បានបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនជួបតែសេចក្ដីសុខចម្រុងចម្រើន សុំឱ្យប្រទេសជាតិឈានចូលឆ្នាំថ្មី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតលើមាគ៌ា អភិវឌ្ឍន៍ ព្រមទាំងជម្រាបជូនបុព្វការីជនអំពីការវិលត្រឡប់មកមាតុភូមិវិញរបស់បងប្អូនអាណិកជនវៀតណាម ពីគ្រប់ទិសទីលើពិភពលោក។ បន្ទាប់មក លោកប្រធានរដ្ឋ និងភរិយា រួមជាមួយនឹងគណៈប្រតិភូអាណិកជន បានចូលរួមសកម្មភាពដោះលែងត្រីគល់រាំងនៅស្រះចិញ្ចឹមត្រីរបស់លោកប្រធានហូជីមិញ នៅក្នុងបរិវេណតំបន់កេរ្តិ៍ដំណែលវិមានប្រធានរដ្ឋ។

គួរជម្រាបថា កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ២០២៥ ក្រោមប្រធានបទ "វៀតណាម - ឈានទៅមុខក្នុងយុគសម័យថ្មី" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា ជាមួយនឹងព្រឹត្តិការណ៍ដ៏សម្បូរបែប និងប្រកបដោយអត្ថន័យជាច្រើន៕


top