ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។
លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញការដោះស្រាយជម្លោះ និងស្តារ សន្តិភាពឡើងវិញនៅក្នុងតំបន់មួយចំនួននៅលើពិភពលោកនាពេលកន្លងមក ដោយ សង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីជាស្ពាន គាំទ្រការស្វែង រកដំណោះស្រាយប្រកបដោយចីរភាព ស្របតាមច្បាប់អន្តរជាតិសម្រាប់ជម្លោះ។ ដោយមានបំណងចង់រក្សាសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងប្រសិទ្ធភាព លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យវៀតណាម និងសហរដ្ឋអាមេរិក ឆាប់បញ្ចប់ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ក្នុងទិសដៅដែលផ្តល់នូវផល ប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើសេចក្តីថ្លែងការណ៍រួមនាពេលកន្លងទៅ ដោយគិតគូរពីលក្ខណៈរបស់វៀតណាម និងសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេស ទាំងពីរ ខណៈពេលដែលជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ-សន្តិសុខ ការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន និងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែកើនឡើងរបស់វៀតណាម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែទម្រង់ ការបើកទ្វារចំហរ ការធ្វើសមាហរណកម្ម និងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ចដ៏ខ្លាំងក្លា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានស្វាគមន៍វៀតណាមក្នុងការនាំចូលទំនិញសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។

នៅរសៀលថ្ងៃដដែល ក្នុងពិធីជប់លៀងជាមួយថ្នាក់ដឹកនាំ APEC លោក ប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនារយៈពេលខ្លីៗជាមួយនាយករដ្ឋមន្ត្រីកាណាដា ថៃ សិង្ហបុរី អូស្ត្រាលី និងនូវែលសេឡង់៕


top