នាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing (minzza.com)
នារសៀលថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖
មីយ៉ាន់ម៉ាជានិច្ចកាលជាដៃគូសំខាន់ ដែលត្រូវបានផ្តល់អាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរបញ្ជាណែនាំសមត្ថកិច្ចស្រាវជ្រាវនិងអនុវត្តវិធានការជាក់ស្តែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារប្រទេសទ្វេភាគី។ រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពនៃ ប្រទេសទាំងពីរកាន់តែសហប្រតិបត្តិការឲ្យស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ Min Aung Hlaing បានជូនដំណឹងលទ្ធផលនៃការចរចាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលពេទ្យយោធាការប្រយុទ្ធប្រឆាំងនឹងបទល្មើស។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing ផងដែរ ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម