
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង
នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បណ្ដាឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត នូវែលហ្សេឡង់Wendy Matthews ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើអោយនូវែលហ្សេឡង់បន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍន៍ចីរភាព ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុលើកកំពស់សមត្ថភាពអនុវត្តច្បាប់លើសមុទ្រ។ ប្រធានរដ្ឋមានគោលបំណងថា៖ បន្តទទួលបានកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីនូវែលហ្សេឡង់ រួមចំណែកចំពោះឆ្នាំ APEC 2017។
ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Timor-Leste Pascoela Barreto dos Santos ឯកអគ្គរដ្ឋទូត Rwanda Charles Kayonga ឯកអគ្គរដ្ឋទូត Slovenia Janes Premoze៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម