ថ្លែងមតិនៅទីនេះ លោក Tran Dai Quang អះអាងថា រដ្ឋនិងប្រជាជនវៀតណាមមានគោល បំណងរួមជាមួយរដ្ឋនិងប្រជាជនកូរ៉េខាងត្បូងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅ ប្រកបដោយ ប្រសិទ្ធភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញធ្វើអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ។ ថ្លែងមតិនៅ ទីនេះ លោក Tran Dai Quang អះអាងថា រដ្ឋនិងប្រជាជនវៀតណាមមានគោល បំណងរួមជាមួយរដ្ឋនិងប្រជាជនកូរ៉េខាងត្បូងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅ ប្រកបដោយប្រសិទ្ធភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ ប្រធានាធិបតីលោក Moon Jae-in បានចែករំលែកថា ប្រជាជន វៀតណាមស្រឡាញ់វប្បធម៌កូរ៉េខាងត្បូងណាស់ ខណៈដែលប្រជាជនកូរ៉េ ខាងត្បូងនិយមចូលរួមម្ហូបអាហារ Pho របស់វៀតណាម។ លោក Moon Jae-in សង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូងកំពុងរួមគ្នាឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង ជាមួយសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម