ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang បំផុសចលនាចូលឆ្នាំថ្មីដាំដើមឈើ២០១៧នៅខេត្ត Quang Ninh


ប្រធានរដ្ឋលោក Tran Dai Quang បំផុសចលនាចូលឆ្នាំថ្មីដាំដើមឈើ២០១៧នៅខេត្ត Quang Ninh

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញ​ចូលរួមនិងវាយស្គរបំផុសចលនា៖ដើម​ឆ្នាំដាំដើមឈើនឹករលឹកអំពីគុណបំណាច​របស់លោកប្រធានហូជីមិញ នៅខេត្ត Quang Ninh (ភាគខាងជើង​វៀត​ណាម)។ ​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​ ថ្ងៃដើមឆ្នាំថ្មី ដាំដើមឈើបានក្លាយទៅជាទំលាប់មួយដ៏ល្អប្រសើររបស់ប្រជាជនវៀតណាមក្នុងឱកាសនិទាឃរដូវមកដល់ម្តងៗ។ លោកប្រធាន​រដ្ឋក៏បានអំពាវ​នាវអោយប្រជាជនគ្រប់រូបសកម្មចូលរួមចលនាដាំដើមឈើដាំព្រៃឈើ តាមលក្ខណៈរបស់​តំ​បន់នីមួយៗ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

 

top