ព័ត៌មាន

ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមដែលជាកូនចៅរបស់កងកម្លាំងនគរបាលប្រជាជន

គោលនយោបាយច្បាប់របស់រដ្ឋស្តីពីការថែទាំ អប់រំ និងការពារកុមារដែលមានគោលដៅជាក់លាក់គឺ "សង្គមទាំងមូលថែទាំកុមារ ហើយកុមារក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែថែទាំឱ្យបានល្អ"។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជន តែងតែផ្តល់ក្តីស្រឡាញ់ និងប្រការដ៏ថ្លៃថ្លាបំផុតជូនកុមារ។
ប្រធានរដ្ឋលោក To Lam អញ្ជើញថ្លែងមតិ។ រូបថត៖ VOV

ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ និងទិវាកុមារអន្តរជាតិ១ មិថុនា នារសៀលថ្ងៃទី២៨ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបសំណេះសំណាល លើកតម្កើងកូនៗរបស់យុទ្ធជននគរបាលពលី កូនធម៌នៃសមាគមន៍នគរបាលជាស្ត្រី កូនចិញ្ចឹមនគរបាលឃុំ និងកូនៗរបស់កម្មាភិបាល យុទ្ធជននគរបាលដែលទទួលបានពានរង្វាន់ជាតិ និងអន្តរជាតិឆ្នាំ២០២៣-២០២៤ ក្នុងក្របខ័ណ្ឌនៃកម្មវិធី ជំរុំរដូវក្តៅនៃសេចក្ដីស្រឡាញ់ ដែលរៀបចំដោយក្រសួងនគរបាល។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក To Lam បានស្នើឲ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់អនុវត្តន៍យ៉ាងខ្លាំងក្លា និងប្រកបដោយមានប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋស្តីពីការថែទាំ អប់រំ និងការពារកុមារដែលមានគោលដៅជាក់លាក់គឺ "សង្គមទាំងមូលថែទាំកុមារ ហើយកុមារក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែថែទាំឱ្យបានល្អ"។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជន តែងតែផ្តល់ក្តីស្រឡាញ់ និងប្រការដ៏ថ្លៃថ្លាបំផុតជូនកុមារ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam ក៏បានស្នើឱ្យកងកម្លាំងនគរបាល និងកងកម្លាំងទ័ពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ ព្រមទាំង កៀរគរការចូលរួមយ៉ាងសកម្មរបស់ប្រជាជន បង្កើតកម្លាំងពលំ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការងារថែទាំ អប់រំ និងការពារកុមារ៕


top