ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញ​ទៅ​អុជធូបអបអរ​និទាឃ​រដូវនៅ​បរមរាជវាំង Thang Long

នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៩ ខែមិគសិរ តាមចន្ទគតិ) នៅឯតំបន់កេរ្តិ៍ដំណែលបរមរាជវាំង Thang Long - ទីក្រុងហាណូយ មជ្ឈមណ្ឌលអភិរក្ស កេរ្តិ៍ដំណែល Thang Long - ហាណូយ បានសម្របសម្រួលជាមួយសមាគមបេតិកភណ្ឌវប្បធម៌ Thang Long - ហាណូយ រៀបចំពិធីអុជធូបរំលឹកដល់បុព្វការីជន និងជនមានទេពកោសល្យដែលមានគុណូបការៈចំពោះប្រទេសជាតិ។ លោកប្រធានរដ្ឋ លឿងគឿង បានអញ្ជើញជាអធិបតីក្នុងពិធីអុជធូប។
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅអុជធូបនៅបរមរាជវាំង Thang Long។ រូបថត៖ VNA

លោកប្រធានរដ្ឋ លឿង គឿង បានធ្វើពិធីអុជធូបនិងឧទ្ទិសកុសលជូនដល់បុព្វការីជន អ្នកមានទេពកោសល្យ និងបុព្វបុរសដែលបានលះបង់ដើម្បីការពារប្រទេសជាតិ; រាយការណ៍ជូនបុព្វបុរសនូវសមិទ្ធិផលលេចធ្លោ និងទូលំទូលាយរបស់ប្រទេសក្នុងឆ្នាំកន្លងទៅ។ លោកប្រធានរដ្ឋនិងគណៈប្រតិភូបានប្តេជ្ញាពង្រឹងផែនមហាសាមគ្គីភាព កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន ប្រជាធិបតេយ្យ សមធម៌ និងអរិយធម៌; ឆ្ពោះទៅរកយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍន៍ដ៏រឹងមាំ និងវិបុលភាព; ប្រជាជនមានជីវភាពធូរធារ និងសប្បាយរីករាយ។

ពិធីអុជធូបមានសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើនដូចជា៖ របាំនាគ ការវាយស្គរ របាំទង់ ស្គរនៃពិធីបុណ្យ Thang Long។ ពិធីអុជធូបដើម្បីអបអរនិទាឃរដូវគឺជាចំណុចលេចធ្លោក្នុងសេរ៉ីព្រឹត្តិការណ៍អបអរសាទរនិទាឃរដូវនៅបរមរាជវាំង ថាំងឡុង - ហាណូយ៕


top