ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកមកជម្រាបលា

នារសៀលថ្ងៃទី ៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ហៃណិក កូម៉ូនីសេក មកជម្រាបលា បញ្ចប់អាណត្តិបេសកម្មការទួតរបស់លោកនៅប្រទេសវៀតណាម។

ប្រធានរដ្ឋ លោក លឿង គឿង និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ហៃណិក កូម៉ូនីសេក ក្នុងពិធី  (រូបថត៖ VNA)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយសាធារណរដ្ឋឆែក ដែលជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងខាងកើត។ លោកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្លាស់ប្តូរប្រជាជន និងអនុម័តផែនការសកម្មភាពដើម្បីអនុវត្តក្របខ័ណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សាធារណរដ្ឋឆែក។ លោកប្រធានរដ្ឋលឿង គឿង បានស្នើឱ្យភាគីឆែក បង្កលក្ខណៈងាយស្រួលក្នុងការចេញទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមឆ្លងដែន; ស្រាវជ្រាវលើការបើកផ្លូវហោះហើរត្រង់រវាងវៀតណាម និងសាធារណរដ្ឋឆែកឲ្យបានឆាប់ៗ ហើយសង្ឃឹមថា រដ្ឋាភិបាលឆែកនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមក្នុងការធ្វើសមាហរណកម្ម និងស្ថិរភាពជីវភាពរស់នៅ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hynek Kmonicek បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីនៃសាធារណរដ្ឋឆែកនៅតែបន្តចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ហើយចង់បង្កើតលក្ខខណ្ឌសម្រាប់កម្មករវៀតណាមឱ្យចូលទីផ្សារឆែកឡើងវិញ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងឋានៈណាក៏ដោយ ក៏លោកនឹងបន្តធ្វើការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការដល់កម្រិតថ្មីមួយ៕


top