
ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)
នាថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយលោក V.Miklushevskiy អភិបាលខេត្ត Primorie (រុស្ស៊ី) ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់នូវលទ្ធផលធ្វើការ រវាងលោកអភិបាលខេត្ត Primorie ជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ។ ប្រធានរដ្ឋលោក Truong Tan Sang បានចាត់ទុកថា៖ ទំនាក់ទំនងសហប្រតិបត្តិការ រវាងខេត្ត Primorie និងវៀតណាម ក្នុងរយៈពេលកន្លងទៅបានមានការផ្លាស់ប្តូរសកម្មជាច្រើន។ ប្រធានរដ្ឋបានស្នើអោយរដ្ឋអំណាចខេត្ត Primorie បើកទូលាយទីផ្សារតភ្ជាប់ ជាមួយតំបន់ជំវិញនានា ដើម្បីទំនិញវៀតណាមជ្រាតចូលរុស្ស៊ី។ ប្រធានរដ្ឋក៏បានអះអាងថា៖ គ្រប់ក្រសួង ស្ថាប័នវៀតណាម នឹងបង្កលក្ខណះងាយស្រួលបំផុត ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម