ព័ត៌មាន

ប្រទេសអេហ្ស៊ីបនឹងនាំចូលអង្ករចំនួន ១ តោនរបស់វៀតណាម

ប្រទេសអេហ្ស៊ីបបានឯកភាពជាមួយវៀតណាមអំពីការនាំចូលអង្ករសចំនួន ១ តោន ក្នុងរយៈពេល ៣ ខែ ដល់ ៤ ខែ។ នេះគឺជាសេចក្តីជូនដំណឹងរបស់ ប្រធានសម្ព័ន្ធសមាគមនៃបណ្តាផ្នែកមុខរបរអេហ្ស៊ីប (FEI) លោក Rajba Shehata បាននាំចេញកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

ប្រទេសអេហ្ស៊ីបនឹងនាំចូលអង្ករចំនួន ១ តោនរបស់វៀតណាម

កាសែតអេឡិចត្រូនិក Ahram របស់អេហ្ស៊ីប បានដក់ស្រងពាក្យសំដីរបស់លោក Rajba Shehata បានឲ្យដឹងថា « ដំ​ណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទៅកាន់ប្រទេសអេហ្ស៊ីប បាននាំមកនូវលទ្ធផលមួយគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មដោយមានការផ្គត់ផ្គងអង្ករសចំនួន ១ តោន ហើយ​កិច្ច ព្រមព្រៀងនេះនឹងមានសុពុលភាពនាសប្តាហ៍ខាងមុខ។ »។ យោងតាមលោក Shehata បានឲ្យដឹងថា អង្ករទាំងនេះនឹងត្រូវបានបញ្ជូនជាច្រើនលើកក្នុងរយៈ ពេល ៣ ខែដល់ ៤ ខែ និងរួមចំណែកបង្កើនសកម្មភាពរក្សាទុកបំរុងជាយុទ្ធសាស្ត្រាសំរាប់ឆ្នាំបន្តបន្ទាប់ទៀតរបស់ប្រទេសអេហ្ស៊ីបផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top