ព័ត៌មាន

ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១៦ឯកភាពគ្នាបង្កើនការចរចា RCEP

 នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃ ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១៦ បាន​បិទបញ្ចប់វង់ចរចាថ្មីបំផុតអំពីកិច្ចព្រមព្រៀង​ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យក្នុង​តំបន់ (RCEP)​។
 
បណ្ដា​រដ្ឋមន្ត្រី បានឯកភាពគ្នាជំរុញល្បឿននៃកិច្ចចរចាថ្នាក់អ្នកជំនាញអំពីបញ្ហាដែលមានការ ចម្រុង​ចម្រាស​តិច​តួច​ដូចជាបញ្ហាសេវាក​ម្មហិរញ្ញវត្ថុ។ ចំពោះបញ្ហាដែលមាន ​ការងឿងឆ្ងល់ខ្លាំងបំផុត​វិញ គឺបណ្ដា​រដ្ឋមន្រ្តី​បាន​ឯកភាព​គ្នាចាប់ផ្ដើម​ជំរុញកិច្ច ចរចានាខែសីហាខា​ងមុខ សំដៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរី​នាចុង ឆ្នាំនេះ។​
 
RCEP​ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមរបស់ ប្រទេសអាស៊ានចំនួន១០និង​ប្រទេស​ចំនួ​ន​៦ផ្សេងទៀត ដែលជាដៃគូពា​ណិជ្ជកម្ម របស់អាស៊ានរួមមា​នអូស្ត្រាលី ​ចិន ឥណ្ឌា ​ជប៉ុន កូរ៉េខាង​ត្បូង​និង​នូវែល​​ហ្សេឡង់៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top