ភាពចម្រុះនៃទេសភាព វប្បធម៌ និងសកម្មភាពស្វែងយល់បានជួយប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អជាងគេទាំង ១៥ សម្រាប់រដូវស្លឹកឈើជ្រុះ នៅឆ្នាំ ២០២៦ ដែលបានបង្ហាញដោយ Lonely Planet - ក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍អន្តរជាតិ និងម៉ាកផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ។
Lonely Planet សង្កត់ធ្ងន់លើភាពទាក់ទាញនៃរដូវស្លឹកឈើជ្រុះនៅប្រទេសវៀតណាមជាមួយនឹងដំណើរកម្សាន្ត ដែលរួមបញ្ចូលគ្នានូវការស្វែងយល់នៅទីក្រុង ធម្មជាតិ និងជីវភាពនៅមូលដ្ឋាន ។
នៅពេលដែលភាគខាងជើងរបស់វៀតណាមមានអាកាសធាតុត្រជាក់ ភ្ញៀវទេសចរមានលក្ខខណ្ឌអំណោយផលជាងមុនក្នុងការដើរតាមដងផ្លូវតូចៗ ទទួលទានម្ហូបអាហារ និងស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ៕