ទីក្រុងព្រំដែន Kaesong នៅ ស.ប.ប កូរ៉េ
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ យោធាកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមថា បុគ្គលិក ស.ប.ប កូរ៉េមួយចំនួន ដែលត្រលប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តរកូរ៉េ នៅទីក្រុងព្រំដែន Kaesong នឹងជួយអនុវត្តកិច្ចព្រមព្រៀងយោធាទ្វេភាគី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងជំនឿទុកចិត្តផងដែរ។
មុននេះនៅថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថាបុគ្គលិក ស.ប.ប កូរ៉េមួយចំនួន បានវិលត្រឡប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តកូរ៉េនៅទីក្រុងព្រំដែន Kaesong ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពី ស.ប.ប កូរ៉េ បានប្រកាសដកខ្លួនចេញពីខុទ្ទកាល័យនេះដោយចៃដន្យ។ ប្រការនេះបណ្តាលឱ្យមានការព្រួយបារម្ភចំពោះទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមរៀបចំកិច្ចចរចាយោធាជាមួយស.ប.បកូរ៉េនៅក្នុងខែមីនាផងដែរ។ ទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបទៅនឹងកិច្ចចរចានៅឡើយទេ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម