
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
នាថ្ងៃទី ១០ សីហា ឆ្នាំ ២០១៨ ឆ្លើយសម្ភាសន៍អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបានរៀបចំសកម្មភាពរំលឹកខួបលើកទី ៦ ឆ្នាំ បង្កើតរបស់ដែលហៅថាទីក្រុង Tam Sa កាណាល់កុមារនៃទូរទស្សន៍មជ្ឈឹមចិនបានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់សម្រាប់កុមារនៅប្រជុំកោះ Truong Sa របស់វៀតណាមជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
"វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញនិងភស្តុតាងប្រវត្តិសាស្ត្រអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពខាងលើរបស់ចិនមិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa ប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានសំរាប់ការដោះស្រាយបញ្ហាលើសមុទ្ររវាងប្រទេសទាំងពីរ មិនស្របនឹងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផ្ទុយនឹងស្មារតីនិងខ្លឹមសានៃ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។
វៀតណាមបដិសេធយ៉ាងដាច់អហង្ការ ហើយស្នើឲ្យចិនបញ្ឈប់រាល់សកម្មភាបខាងលើ ដោយ គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa អនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀងស្ដីពីបទបញ្ញត្តិក្នុងការដោះស្រាយបញ្ហានៅលើសមុទ្ររវាងវៀតណាមនិងចិន ក៏ដូចជាសេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មិនធ្វើសកម្មភាពដែលបង្កឲ្យមានភាពស្មុគស្មាញនិងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដើម្បីសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត និងក្នុងតំបន់។
តំណាងក្រសួងការបរទេសវៀតណាមបានជួបប្រជុំជាមួយស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សាអំពីបញ្ហានេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម